ads top

ហេតុការណ៍ប្រវត្តិសាស្ត្រកើតមាននាថ្ងៃទី២៥មករា



  • ឆ្នាំ ១៨៩០ : នេលី ប្លាយ (Nellie Bly) (រហស្សនាមលើទំព័រកាសែត) បានបញ្ចប់ដំណើរជុំវិញផែនដីរបស់នាងក្នុងរយៈពេល៧២ថ្ងៃ។ នាងជាអ្នកកាសែតស្រីជនជាតិអាមេរិកាំង មានឈ្មោះពិតថា អេលីហ្សាប៊ែត ចាន ខុចរ៉ាន (Elizabeth Jane Cochran)។
  • នៅឆ្នាំ ១៩៦១ នារដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី លោកប្រធានាធិបតីអាមេរិក ចន អេហ្វ កេណ្ណីឌី (John F. Kennedy) ធ្វើសន្និសីទកាសែតតាមទូរទស្សន៍ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។
  • ឆ្នាំ ១៩៨១ : ចាងឈីង (Jiang Qing) ភរិយាមេម៉ាយរបស់លោកម៉ៅសេទុង មេដឹកនាំចិន បានត្រូវកាត់ទោសប្រហារជីវិត។
  • ឆ្នាំ ១៩៩៣ : ការបាញ់ប្រហារនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ស៊ីអាយអេ(CIA) នៅឡេងគ្លីយ៍ រដ្ឋវើជីនៀ (Langley, Virginia) សហរដ្ឋអាមេរិក។ជាលទ្ធផលគឺ បុគ្គលិកស៊ីអាយអេពីរនាក់ស្លាប់, បីនាក់របួស។
  • ឆ្នាំ ១៩៩៤ : ឧបករណ៍វាស់ស្ទង់អវកាសឈ្មោះក្លេមែនថាញ (Clementine) បានត្រូវបាញ់បង្ហោះ។ វាមានបេសកកម្មត្រួតពិនិត្យព្រះចន្ទ និងផ្កាយព្រះគ្រោះ ដែលនៅជិតផែនដីឈ្មោះ ជេអូក្រាហ្វូស ១៦២០ (1620 Geographos)។
  • ឆ្នាំ១៩៩៦ : ប៊ីល្លី បៃឡេយ ( Billy Bailey) ក្លាយជាអ្នកទោសចុងក្រោយ នៅសហរដ្ឋ អាមេរិកដែលត្រូវព្យួរក។
  • ឆ្នាំ១៩៩៨ : ក្នុងពេលធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសគូបា សម្តេចសង្ឃ ប៉ាប ចន ប៉ូល ទីII (Pope John Paul II) ស្នើឲ្យមានកំណែទម្រង់នយោបាយ និងដោះលែងអ្នកទោសនយោបាយ។ព្រះអង្គក៏ថ្កោលទោសអាមេរិកផងដែរក្នុងការណ៍ដែលអាមេរិកខិតខំធ្វើឲ្យគូបាស្ថិតនៅឯកោ។
  • ឆ្នាំ ១៩៩៩ : រញ្ជួយដីក្នុងរង្វាស់ ៦,០រិច្ឆទ័រ បានវាយប្រហារភាគខាងលិចកូឡុំប៊ី សម្លាប់មនុស្សតិចបំផុត១០០០នាក់។
  • ឆ្នាំ ២០០១ : យន្តហោះធុន ឌូក្លាស ស៊ីឌី៣ (Douglas CD-3) ដែលមានអាយុ ៥០ឆ្នាំ បានផ្ទុះនៅក្បែរតំបន់ស្យូដាដ ប៊ូលីវ៉ា (Ciudad Bolivar) ប្រទេសវេណេហ្សុយអេឡាសម្លាប់មនុស្ស២៤នាក់។
  • ឆ្នាំ ២០០៤ : យាន អុបផ័រធ្យូនីធី រ៉ូវើ (Opportunity rover (MER-B) ចុះចតនៅលើផ្ទៃនៃផ្កាយព្រះអង្គារ។
  • ឆ្នាំ ២០០៥ : ការរត់ប្រសេចប្រសាចជាន់លើគ្នានៅព្រះវិហារម៉ាន់ឌើទេវី នៅស្រុកម៉ាន់ដ្រាទេវី (Mandher Devi temple in Mandhradevi) ប្រទេសឥណ្ឌាសម្លាប់មនុស្សយ៉ាងហោចណាស់២៥៨នាក់។
  • ឆ្នាំ ២០១០ : យន្តហោះរបស់អេត្យូពីអ៊ែឡាញ ជើងហោះហើរលេខ៤០៩បានផ្ទុះឆេះនៅសមុទ្រមេឌីទែរ៉ាណេ សម្លាប់មនុស្ស៩០នាក់។
  • ឆ្នាំ២០០៦ : កីឡាករចំបាប់អាជីពជនជាតិមិកស៊ិក ឈ្មោះជូអាណា បារ៉ាហ្សា(Juana Barraza) បានត្រូវចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការសម្លាប់ស្រ្តីវ័យចំណាស់យ៉ាងហោចណាស់១០នាក់ ជាបន្តបន្ទាប់គ្នា។
  • ឆ្នាំ២០១១ : រលកទីមួយនៃបដិវត្តន៍អេហ្សីពបានចាប់ផ្តើម ជាមួយនឹងបាតុកម្មតាមដងផ្លូវ, ការដង្ហែរក្បួន,ការប្រមូលផ្តុំ របស់ជនស៊ីវិលដែលមិនស្តាប់បង្គាប់ ព្រមទាំង កុប្បកម្ម, កូដកម្មកម្មករ និងការប៉ះទង្គិចដោយហឹង្សា ដែលកើតឡើងមួយជន្លាស នៅទីក្រុងគែរ(Cairo), ទីក្រុងអាឡិចសាន់ឌ្រា ( Alexandria)និងពាសពេញទីក្រុងផ្សេងៗទៀតនៅអេហ្សីព។
  • ឆ្នាំ២០១៣ : យ៉ាងហោចណាស់មនុស្ស៥០នាក់បានត្រូវសម្លាប់ និង ១២០នាក់ទៀតរងរបួស នៅក្នុងការបះបោរមួយ ក្នុងពន្ធនាគារ នៅបារគីស៊ីម៉េតូ(Barquisimeto)វេណេហ្សុយអេឡា។