ads top

ហេតុការណ៍ប្រវត្តិសាស្ត្រកើតមាននាថ្ងៃទី២៦មករា



  • ឆ្នាំ១៥៣១ រញ្ជួយដីបានវាយប្រហារទីក្រុងលីស្បោន (Lisbon) ប្រទេសព័រទុយហ្គាល់ សម្លាប់មនុស្សរាប់ពាន់នាក់។
  • ឆ្នាំ១៥៦៥ សង្គ្រាមនៅតាលីកូតា(Talikota) ៖ ការប្រយុទ្ធរវាងចក្រភព វីជាយ៉ាណាហ្ការ៉ា (Vijayanagara) និង រដ្ឋស៊ុលតង់ឥស្លាមឌែកាន់ (Deccan) នាំទៅដល់ការដួលរលំ និង ជាយថាហេតុបានបំផ្លិចបំផ្លាញអាណាចក្រហិណ្ឌូចុងក្រោយនៅឥណ្ឌា និង ពង្រឹងការត្រួតត្រា របស់ឥស្លាមនៅភាគច្រើននៃឧបទ្វីបឥណ្ឌា។
  • ឆ្នាំ១៧៨៨ កងនាវាចរណ៍ដំបូងបំផុតរបស់អង់គ្លេសដឹកនាំដោយ អាស៊ើ ហ្វីលីព(Arthur Phillip) បើកបរឆ្ពោះទៅកាន់ផែ ចាក់សុន (Port Jackson) ដើម្បីស្ថាបនាទីក្រុងស៊ីដនី (Sydney) ជាកន្លែងតាំងលំនៅដំបូងគេរបស់ពួកអឺរ៉ុបនៅទ្វីបនេះ។ បច្ចុប្បន្នគេចាត់ទុកថ្ងៃនេះ ជា «ទិវាអូស្ត្រាលី»។
  • ឆ្នាំ១៨៣៧ មីស៊ីហ្គេន (Michigan) ត្រូវបានទទួលឲ្យចូលជារដ្ឋទី២៦ របស់សហរដ្ឋ អាមេរិក។
  • ឆ្នាំ១៨៣៨ ថេនណេស៊ី(Tennessee) អនុម័តច្បាប់ហាមឃាត់ជាតិអាកុលដំបូងបំផុត នៅ សហរដ្ឋអាមេរិក។
  • ឆ្នាំ១៨៤១ អង់គ្លេសកាន់កាប់ហុងកុងជាផ្លូវការ។
  • ឆ្នាំ១៨៥៥ សន្ធិសញ្ញាភញ់ ណូ ភញ់(Point No Point Treaty) ត្រូវបានចុះហត្ថលេខា នៅដែនដី វ៉ាស៊ីនតោន( Washington Territory)។
  • ឆ្នាំ១៩២៤ ទីក្រុងសេន.ផេធើស្ប៊ើក (St. Petersburg) ដ៏ល្បីល្បាញរបស់រុស្ស៊ី បានផ្លាស់ឈ្មោះជាទីក្រុងឡេនីនក្រាត (Leningrad) ក្រោមសម័យសូវៀត។ ឥឡូវ ទីក្រុងនេះ បានផ្លាស់មកប្រើឈ្មោះចាស់វិញ។
  • ឆ្នាំ១៩៥០ រដ្ឋធម្មនុញ្ញឥណ្ឌាចូលជាធរមាន ដោយបង្កើតប្រទេសនេះជាសាធារណ រដ្ឋ។ លោករាជច័ន្ទ្រ ប្រាសាទ (Rajendra Prasad) ស្បថចូលកាន់ដំណែងជាប្រធានា ធិបតីដំបូងបំផុតរបស់ឥណ្ឌា។ នៅឥណ្ឌា ថ្ងៃនេះ ត្រូវបានគេចាត់ទុកជាថ្ងៃសាធារណ រដ្ឋ។
  • ឆ្នាំ១៩៦១ ចន អេហ្វ. កេណ្ណឺឌី (John F. Kennedy) តែងតាំង ចាណែត ហ្គ. ត្រាវែល (Janet G. Travell) ជាគ្រូពេទ្យស្រីដំបូងបំផុតរបស់ប្រធានាធិបតីអាមេរិក។
  • ឆ្នាំ១៩៦៥ ហ៊ីនឌី (Hindi) ក្លាយជាភាសាផ្លូវការរបស់ឥណ្ឌា។
  • ឆ្នាំ១៩៩២ បូរីស យែលស៊ីន (Boris Yeltsin) ប្រធានាធិបតីរុស្ស៊ីប្រកាសថា រុស្ស៊ីនឹងបញ្ឈប់តម្រង់អាវុធនុយក្លេអ៊ែរទៅរកទីក្រុងអាមេរិកនានា។
  • ឆ្នាំ១៩៩៨ រឿងអាស្រូវឡេវិនស្គី (Lewinsky) ៖ តាមកញ្ចក់ទូរទស្សន៍អាមេរិក, ប្រធានាធិបតីអាមេរិកប៊ីល គ្លីនតុន(Bill Clinton) បដិសេធថា មិនមាន «ទំនាក់ទំនងសិច» ជាមួយអតីតអ្នកហាត់ការនៅសេតវិមាន គឺនាងម៉ូនីកា ឡេវិនស្គី (Monica Lewinsky)។
  • ឆ្នាំ២០០១ រញ្ជួយដីមួយវាយប្រហារគុជរដ្ឋ (Gujarat) ប្រទេសឥណ្ឌាធ្វើឲ្យមនុស្សជាង២០.០០០នាក់ស្លាប់។
  • ឆ្នាំ២០០៥ គ្រោះថ្នាក់រថភ្លើងនៅគ្លេនដេល(Glendale)៖ រថភ្លើងពីរខ្សែ ធ្លាក់ពីផ្លូវ ដោយ បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ និង២០០នាក់មានរបួស។ ហេតុការណ៍ កើតឡើង នៅស្រុក គ្លេនដេល រដ្ឋខាលីហ័្វរនៀ សហរដ្ឋអាមេរិក។
  • ឆ្នាំ២០០៩ កុប្បកម្មបានផ្ទុះឡើងនៅអានតាណាណារីវ៉ូ (Antananarivo) ប្រទេស ម៉ាដាហ្កាស្កា ដុតបញ្ឆេះនូវវិបត្តិនយោបាយមួយ ដែលជាលទ្ធផល នាំឲ្យមានការជំនួស ដំណែងប្រធានាធិបតីរបស់លោកម៉ាក់ រ៉ាវ៉ាឡូម៉ាណាណា (Marc Ravalomanana) ដោយ លោកអេនឌ្រី រ៉ាចូអេលីណា (Andry Rajoelina)។