ads top

ហេតុការណ៍ប្រវត្តិសាស្ត្រកើតមាននាថ្ងៃទី២៧មករា



  • ឆ្នាំ១៧៨៥ សាកលវិទ្យាល័យជកចា (The University of Georgia) ត្រូវបានបង្កើត, នោះជា​សាកលវិទ្យាល័យសាធារណៈដំបូងបំផុតនៅអាមេរិក។
  • ឆ្នាំ១៨២៥ សភាខនក្រេសអាមេរិក អនុម័តបង្កើតដែនដីឥណ្ឌា (Indian Territory) ដែលឥឡូវនេះគឺរដ្ឋអូក្លាហូម៉ា (Oklahoma)។ គេយកទីនោះ ដើម្បីប្រមូលផ្តុំជនជាតិ​ដើមនៅអាមេរិក ដែលជាពួកឥណ្ឌាខាងកើត (Eastern Indians)។ ចំណាត់ការនោះបង្ក​នូវសោកនាដកម្មជាច្រើន។
  • ឆ្នាំ១៨៨៨ National Geographic Society បានត្រូវបង្កើតឡើងនៅវ៉ាស៊ីនតោន ឌី ស៊ី។ នេះគឺជាស្ថាប័នអប់រំ និងវិទ្យាសាស្ត្រ ដែលមិនរកប្រាក់ចំណេញដ៏ធំរបស់ពិភព​លោក។
  • ឆ្នាំ១៩៥១ ការធ្វើតេស្តិ៍នុយក្លេអ៊ែររបស់អាមេរិក នៅកន្លែងធ្វើតេស្តិ៍ នារដ្ឋណេវ៉ាដា(Nevada) ចាប់ផ្តើមចេញពី​ការទម្លាក់គ្រាប់មួយ មានទម្ងន់មួយគីឡូតោន ទៅលើទីតាំងទម្លាក់មួយដែលគេឲ្យ​ឈ្មោះថា ហ្វ្រេនមែន ផ្លេត (Frenchman Flat) ។
  • ឆ្នាំ១៩៦៧ អាប៉ូឡូទីមួយ ផ្ទុះឆេះនៅមជ្ឈមណ្ឌលអវកាសកេណ្ណឺឌី។ អវកាស​យានិកបីរូបបានត្រូវសម្លាប់រួមមានលោក ហ្គើស គ្រីសសាំ(Gus Grissom), លោក អេដវើដ វ៉ាយ(Edward White​) និង​លោក រ៉ូហ្គើ កាហ្វហ្វី (Roger Chaffee)។
  • ឆ្នាំ១៩៦៧ អាមេរិក អង់គ្លេស សូវៀត បានចុះហត្ថលេខាលើសន្ធិសញ្ញាលំហខាងក្រៅ (Outer Space Treaty) ដែលហាមឃាត់ការប្រើអាវុធនុយក្លេអ៊ែ នៅក្នុងលំហអវ​កាស។
  • ឆ្នាំ១៩៧៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបញ្ចប់ជាផ្លូវការសង្គ្រាមវៀត​ណាម។ លោក វរសេនីយ៍ឯក វិល្លៀម ណូលដ៍ (William Nolde) ត្រូវបានសម្លាប់ លោក​បានក្លាយជាទាហានអាមេរិកកាំងចុងក្រោយបំផុតដែលត្រូវបានកត់ត្រាថា រងគ្រោះ​ក្នុង​ពេលបំពេញបេសកកម្ម។
  • ឆ្នាំ១៩៨០​ ឆ្លងតាមសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិក និងកាណាដា អ្នកការ​ទូតអាមេរិកចំនួនប្រាំមួយនាក់ បានគេចរួចជាសម្ងាត់ពីការប្រទូស្តរ៉ាយនៅអ៊ីរ៉ង់។
  • ឆ្នាំ១៩៨៤ ម៉ៃឃើល ជេកសាន់ អ្នកចម្រៀងផប បានឆេះលលាដ៏ក្បាលកម្រិតទីពីរ និង​ទីបីក្នុងពេលការថតផ្សាយពាណិជ្ជកម្មឲ្យប៉ិបស៊ី។
  • ឆ្នាំ១៩៩៣ កីឡាករស៊ុយម៉ូដើមកំណើតអាមេរិកាំង ឈ្មោះអាកេបូណូ តារ៉ូ(Akebono Tarō )ក្លាយ ទៅជាជនបរទេសដំបូងដែលត្រូវបានតម្លើងថ្នាក់ជាយ៉ូកូហ្សុយណា (yokozuna) ដែលជាថ្នាក់ ខ្ពស់បំផុតរបស់កីឡាប្រភេទនេះ។
  • ឆ្នាំ២០០២ ការផ្ទុះមួយនៅកន្លែងផ្ទុកសំភារៈយោធា នាទីក្រុងឡាហ្គូស, ប្រទេសនីហ្សេរីយ៉ា បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ១.១០០នាក់ និងជាង ២០.០០០នាក់ផ្សេងទៀត​បានផ្លាស់​ប្តូរទីកន្លែងរស់នៅ។
  • ឆ្នាំ២០០៦ វ៉េស្ទើន យូនីញៀន(Western Union)ឈប់បន្តសេវាតេឡេក្រាម និងសារ ពាណិជ្ជកម្ម(Commercial Messaging )។
  • ឆ្នាំ២០១០ វិបត្តិរដ្ឋធម្មនុញ្ញហុងឌុយរ៉ាសបានបញ្ចប់នៅពេលដែល ព័រហ្វីរីយ៉ូ ឡូបូ សូហ្សា (Porfirio Lobo Sosa) ក្លាយជាប្រធានាធិបតីថ្មីរបស់ហុងឌុយរ៉ាស។
  • ឆ្នាំ២០១១ និទាឃរដូវអារ៉ាប់(Arab Spring) ៖ បដិវត្តន៍យេម៉ែនឆ្នាំ២០១១ ចាប់ផ្តើម ពេលដែលបាតុករ១៦០០០នាក់ដើរជាក្បួននៅទីក្រុងសាណាអា( Sana'a)។
  • ឆ្នាំ២០១៣ មនុស្ស២៣៣នាក់ស្លាប់ ក្នុងអគ្គីភ័យនាណាយក្លិបមួយនៅទីក្រុងសាន់តាម៉ារីយ៉ា (Santa Maria) ប្រទេសប្រេស៊ីល។