ads top

ហេតុការណ៍ប្រវត្តិសាស្ត្រកើតមាននាថ្ងៃទី២៩មករា



  • ឆ្នាំ១៨១៩ ស្តេមហ្វត រ៉ាហ្វល (Stamford Raffles) ជារដ្ឋបុរសអង់គ្លេស ដែលគេស្គាល់ថា ជាបិតាស្ថាបនិកសឹង្ហបូរី បានចូលចតនៅកោះសឹង្ហបូរីជាលើកដំបូង។
  • ឆ្នាំ១៨៣៤ ប្រធានាធិបតីអាមេរិក អេនឌ្រូ ចាក់សុន( Andrew Jackson) ចេញបញ្ជាលើកដំបូង ប្រើប្រាស់ទាហានសហព័ន្ធឲ្យបង្រ្កាបជម្លោះពលកម្មមួយ។
  • ឆ្នាំ១៨៦១ ខានស៊ើស(Kansas) ត្រូវបានទទួលឲ្យចូលជារដ្ឋទី៣៤របស់សហរដ្ឋអាមេរិក។
  • ឆ្នាំ១៨៨៦ លោកខាល ប៊ែន (Karl Benz) ជាវិស្វករជនជាតិអាល្លឺម៉ង់ បានទទួល​បានប៉ាតង់អំពីជោគជ័យដំបូងបំផុតក្នុងការបង្កើតរថយន្តដើរដោយប្រេងឥន្ធនៈ។
  • ឆ្នាំ១៨៩១ លីលីយូអូកាឡានី (Liliuokalani) ត្រូវបានប្រកាសជាមហាក្សត្រីយានីរបស់​ហាវ៉ៃ និងជារាជាចុងក្រោយនៃដែនកោះដែលក្រោយមកក្លាយជារដ្ឋមួយរបស់សហរដ្ឋ​អាមេរិក។ ព្រះនាងសោយរាជ្យពីថ្ងៃទី២៩ មករា ១៨៩១ ដល់ថ្ងៃទី១៧ មករា ១៨៩៣។
  • ឆ្នាំ១៩០៧ ឆាល ឃើធីស(Charles Curtis) មកពីរដ្ឋខានស៊ើស ក្លាយជាជនជាតិដើមអាមេរិក ដំបូង ដែលធ្វីជាសមាជិកព្រឹទ្ធសភាអាមេរិក។
  • ឆ្នាំ១៩៤០ រថភ្លើងបី ដែលរត់តាមខ្សែ សាគូរ៉ាជីម៉ា នាទីក្រុងអួសាកា ប្រទេសជប៉ុន បានបុកគ្នា និងផ្ទុះនៅពេលដែលទៅជិតដល់ស្ថានីយអាជីកាវ៉ាហ្កុជិ។ មានមនុស្ស ១៨១នាក់បានស្លាប់។
  • ឆ្នាំ១៩៤១ អាឡិចសានដ្រូស កូរីហ្សីស(Alexandros Koryzis) ក្លាយជានាយករដ្ឋមន្រ្តីក្រិក បន្ទាប់ពីការស្លាប់ភ្លាមៗ របស់មេដឹកនាំផ្តាច់ការយ៉ូអាននីស ម៉េថាសាស( Ioannis Metaxas)។
  • ឆ្នាំ១៩៤៤ មានមនុស្សប្រុស ស្រី និងក្មេងៗ ប្រមាណ ៣៨ បានស្លាប់នៅក្នុងការ​សម្លាប់រង្គាលកូនីយូជី (Koniuchy massacre) នាអំឡុងសង្គ្រាមលោកលើកទី២ ដែល​ធ្វើ​ដោយទ័ពឧទ្ទាមសូវៀតជាមួយនឹងទ័ពឧទ្ទាមជីហ្វ នៅប៉ូឡូញ។
  • ឆ្នាំ១៩៨៩ ប្រទេសហុងគ្រី ដែលពេលនោះ នៅជាប្រទេសកុម្មុយនិស្តនៅឡើយ បាន​ កសាងទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងត្បូង កត់សម្គាល់ពីសកម្មភាពការទូតទីមួយ​នៃប្លុកខាងកើតដែលធ្វើបែបនេះ។
  • ឆ្នាំ១៩៩៦ ប្រធានាធិបតីហ្សាក់ ស៊ីរ៉ាក់ នៃប្រទេសបារាំងប្រកាសថា «បញ្ចប់ដោយគ្មាន​មន្ទិល»​ ពីការសាកល្បងអាវុធនុយក្លេអ៊ែររបស់បារាំង។
  • ឆ្នាំ១៩៩៨ នាទីក្រុងប៊ើមីងហេម រដ្ឋអាឡាបាម៉ា (Birminghan, Alabama) សហរដ្ឋ អាមេរិក គ្រាប់បែក​មួយគ្រាប់បានផ្ទុះនៅគ្លីនិកពន្លូតកូនមួយ បានសម្លាប់មនុស្ស ២នាក់ និងរបួស ១៥០​នាក់ផ្សេងទៀត។ អេរិច រ៉ូបឺត រូដូលហ្វ (Eric Robert Rudolph) ត្រូវបានសង្ស័យថា​ជា​​ពិរុទ្ធជន។
  • ឆ្នាំ២០០១ អ្នកតវ៉ាជានិស្សិតរាប់ពាន់នាក់ នៅប្រទេសឥណ្ឌូនេស៊ី គាបសង្កត់រដ្ឋសភា ហើយស្នើថា ប្រធានាធិបតី អាប់ឌុយរ៉ាម៉ាន់ វ៉ាហ៊ីត (Abdurrahman Wahid) ត្រូវលា​ឈប់ ព្រោះពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។
  • ឆ្នាំ២០០២ នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ (State of the Union Address) លោក​ប្រធានាធិបតី ជក ដាប់ប៊លយូ. ប៊ូស (George W. Bush) បានពណ៌នារបបដែល​ឧបត្ថម្ភភេរវករថាជាអ័ក្សបិសាច (Axis of Evil) ដែលក្នុងនោះគាត់រួមបញ្ចូលអ៊ីរ៉ាក់ អ៊ីរ៉ង់ និងកូរ៉េខាងជើង។
  • ឆ្នាំ២០០៥ ការហោះហើរពាណិជ្ជកម្មដោយផ្ទាល់ពីចិនដីគោក (ពីក្វាងហ្សូ) ទៅតៃវ៉ាន់​ដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៤៩មកនោះ បានចាប់ផ្តើម ដោយការចុះចតនៅតៃប៉ិ (តៃវ៉ាន់) ។
  • ក្រោយពេលនោះបន្តិច ក្រុមហ៊ុនអាកាសចរណ៍ ឆាយណា អ៊ែឡាញ ក៏បាន​ទៅចុះចតនៅប៉េកាំងវិញដែរ។
  • ឆ្នាំ២០០៩ រូដ ប្លាហ្កោចេវិច (Rod Blagojevich) អភិបាលរដ្ឋអ៊ីលលីណួយ (Illinois) បានត្រូវ ផ្តន្ទាទោសពីបទពុករលួយមួយចំនួនរួមមានការចោទប្រកាន់ថាបានរៃអង្គាសដើម្បីប្រយោជន៍បុគ្គល ដើម្បីដោះដូរទៅនឹងការតែងតាំងជាព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក ជំនួសឲ្យ បារ៉ាក់ អូបាម៉ា ដែលទៅជាប្រធានាធិបតីជាប់ឆ្នោត។