CEN Library -
Cover_neary-rath

នារី រ​ដ្ធ កំចាត់​គ្រឿងញៀន

យូ​-​បូ​ប្រលោមលោក


​កងចក្រ​នៃ​ចក្រ​វា​ឡ​វិល​ទៅមុខ កងចក្រ​របស់​ប្រទេស​កម្ពុជា​ក៏​វិល​ទៅមុខ​ដែរ ។ ចំណែកឯ​កង​ជីវិត​របស់​កញ្ញា នារី​រដ្ឋ ០៧១ ក៏​វិល ទៅ​មុខ​ក្នុង នាម​ជា​អ្នក​បូជាជីវិត​ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ ។​
​ប៉ុន្តែ កង​ជីវិត​របស់​នារី​រដ្ឋ ពិតជា​កង​ដែល​ធ្វើ​អំពី​ដែក​ថែប មិន​ស្អុយ ក្នុង​ភក់ជ្រាំ មិន​រលាយ​ក្នុង​កំដៅ​ភ្លើង​... ។​

Cover_chomte_etaso

ចំតិត​ឥត​អាសូរ​

​សុទ្ធ ប៉ូ​លីន​ប្រលោមលោក

អា​ពួកម៉ាក​ខ្ញុំ​ម្នាក់ ធ្វើ​សាស្ត្រ​ចារ្យ​នៅ​ព្រៃទទឹង​វា​ទើប​តែ​មកដល់​ភ្នំពេញ វាស​ស្លាក់​សស្លើត​មករក​ខ្ញុំ​ភ្លាម ហើយ​វា បបួល​ខ្ញុំ​ទៅលេង​បឹង​ស្នោ​ជាបន្ទាន់ ។​
-​ម៉ោះ ! អា​ពួកម៉ាក ទៅលេង​បោស្នឹង​ម្តង​អញមាន​លុយ​ជាង​មួយ​ពាន់​ដែរ ។
​ខ្ញុំ​ឆ្លើយតប​វិញ​ភ្លាម​ថា​៖

Cover_rors-pcharl

រស់ផ្ទាលមច្ចុរាច

ព្រហ្ម​កុសល​ប្រលោមលោក

ការផ្តួចផ្តើមបដិសន្ធិនៃ “ នាយកដ្ឋានប្រលោមលោកថ្ងៃសៅរ៍  ត្រូវ បានទទួលការ ឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម ដោយស្មារតីស្នេហាអក្សរសាស្ត្រសិល្បៈ អារ្យធម៌ស្ថាបនិកប្រលោម លោកថ្ងៃសៅរ៍ ប្រពៃណី សាសនា សីលធម៌ ព្រម ជាមួយ នយោបាយជាតិ ពីសំណាក់ មិត្តអ្នកនិពន្ធដ៏សន្ធឹកសន្ធាប់ដែលជា កង ស្លាបប៉ាកកា ស្ថាបនាវប្បធម៌ជាតិ ។

Cover_dendoungchet

ដែនដួងចិត្ត

គុយ ឡូត​ប្រលោមលោក

នេះជាប្រលោមលោកផ្នែកខាងទេសចរណ៍មួយ ដែលទើបតែមានជា ដំបូងក្នុងគំនរអក្សរ សិល្ប៍ របស់អ្នកនិពន្ធជាតិខ្មែរទាំងឡាយ ។
លំអដ៏សោភ័ណរបស់ដែនមួយ ដែលអ្នកនិពន្ធលើកយកមកពោលនេះ គឺលំអប្រាសាទ ដ៏ អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលអ្នកប្រវត្តិសាស្ត្រ សាកល ទទួលស្គាល់និងកោតសរសើរ ព្រមទាំងកត់ត្រាទុកថា “ វត្ថុអស្ចារ្យទី ៧ នៅក្នុងពិភពលោក ” ...

Cover_sork-kra-ob

នាងសក់ក្រអូប

ប៊ីវ​-​ឆៃ​លាង​ប្រលោមលោក

ព្រះពុទ្ធសករាជ ២៧៧ កន្លងទៅហើយ ។ កាលនោះប្រទេសខ្មែរ យើងទើបនឹងមាន ឈ្មោះហៅថា“កម្ពុជា ប៉ន្ទាប់ពីឈ្មោះហៅថា“គោកធ្លក។
នរណាឱ្យឈ្មោះគោកធ្លកនេះ ? នរណាប្រែគោកធ្លកជាកម្ពុជាវិញ ?

Cover_sneapamangkol

ស្នេហ៏​អពមង្គល

​សុទ្ធ ប៉ូ​លីន​ប្រលោមលោក


​ខ្ញុំ​នេះ​ជា​មនុស្ស​លង់​ខ្លួន​ជោគជាំ​ទៅក្នុង​កាមគុណ ហើយ​មិន​តែ  ប៉ុណ្ណោះ ជា​មនុស្ស​ស្រេកឃ្លាន​យ៉ាង​សម្បើម នូវ​ការ​ផ្សងព្រេង ។ ខ្ញុំ​ស្គាល់  ច្រើនណាស់ ទាំង​កូនក្រមុំ​គេ​ផង ទាំង​ស្រីសំផឹង​ទៀត នៅក្នុង​ក្រុង បាត់ដំបង ដូចជា​មី​កំពៅ​. មី​កា​វ៉ិម​. មី​កា​ថា​. មី​កា​ថុន​. មី​ក្អូន​. មី​ក្សូត្រ ។ ល​។

Cover_pkarepkaroy

ផ្កា​រីក​ផ្កា​រោយ​

ស៊ុយ ហៀ​ង​ប្រលោមលោក


​អង្គរវត្ត (​ខេត្តសៀមរាប​)​មាន​ថ្ងៃ​មួយ​ពេល​ព្រឹក​ព្រលឹម​មេឃ​ចុះ​អ័ព្ទ សក្បុស​ដេរដាស បើសិនជា​គេ​ផ្ទៀងត្រចៀក​ស្តាប់ គេ​នឹង​បានឮ​សូរ​ដល់​ចម្រៀង របស់​ស្ត្រី​ម្នាក់ សំឡេង​យ៉ាង​ក្រលួច​បង្ហើរ​តាម​ខ្យល់ ឮ​ល្វើយៗ​មក

Cover_mealeadoungchet

មាលាដួងចិត្ត

នូ ហា​ច​ប្រលោមលោក

ប្រលោមលោក​ថ្មី​ដែល​ខ្ញុំ​សូម​យក​មក​ស្នើ ជា​គ្រឿង​កំសាន្ត សម្រាប់​មិត្ត អ្នកអាន​ក្នុង​ពេល​នេះ ជា​រឿង​គំរប់​ទី ៤ របស់ខ្ញុំ ។ ដូច​មុនៗ​ដែរ សៀវភៅ​នេះ បាន​តែង​ចប់​ក្នុងពេល​ឧត្តមគតិ​ទាន់​ត្រូវ​ទម្លុះទម្លាយ ជា​ណាស់ណា​ពេក​ទេ​ដោយ បញ្ហា​ជីវិត ពោល​គឺ រវាង​២០ ឆ្នាំ​មកហើយ ។ ក្រដាស​សំណៅ​ដើម​ប្រែសម្បុរ ឡើង​លឿង​ពណ៌​ស្ករត្នោត ហើយ​ផុយ​របេះ​ដុំៗ ព្រោះ​ជរាភាព ។

Cover_preaneangcheitevy

ព្រះនាងជ័យទេវី

រ គោវិទប្រលោមលោក

កិរកាលកន្លងឆ្លងផុត ពុទ្ធសតវត្ស៍ ទី១៧ក៏បានយាងចូលមកធ្វើជា កាលបច្ចុប្បន្នក្នុង ជំនាន់នេះ ...
    ស្រះស្រង់ និងប្រាសាទបន្ទាយក្តីពីដើមមានភាពដូចម្តេច ឥឡួវនេះក៏នៅមានសភាព ដូច្នោះដែរ។ ធម្មជាតិដ៏ ស្រស់បស់ក្នុងកាលមុនមាន យ៉ាងណាពេលនេះក៏នៅមានលំអ យ៉ាងនោះ ប្លែកខុសគ្នាត្រឹមតែ ស្រះនឹងប្រាសាទចាស់គ្រាំ គ្រាបន្តិច ដោយសារការប្រែ ប្រួលតាមអនិច្ចតាធម៌ សម្រាប់លោក ។

Cover_sunset

ថ្ងៃ​លិច​នៅ​សមរភូមិ

ប៊ុន វណ្ណា​ប្រលោមលោក


ថ្ងៃ​សៅរ៍​ក្នុង​សប្តាហ៍​នេះ ក៏​ដូច​ជា​រៀងរាល់ថ្ងៃ​សោរ៍​នៃ​សប្តាហ៍​មុនៗ​ដែរ សិស្សានុសិស្ស​ទាំង​ពីរ​ភេទ បាននាំគ្នា​ហាត់រៀន​ផ្នែក​កសិកម្ម​នៅ​ក្នុង​មណ្ឌល​សកលវិទ្យ​ល័យ​ប្រជារាស្ត្រ​ប្រកប​ដោយ​ទឹ​កមុខ​រីករាយ​ដោយ គេ​បាន​ជួបជុំគ្នា​ក្នុង​ឋានៈ​ជា​មិត្តភក្តិ​រួម​ឆ្នាំ​សិក្សា​ជាមួយ ហើយ​ក៏​ដូច​ជា​បងប្អូន​រួម​ផ្ទៃ​តែមួយ​ដែរ ។

Cover_natchoubyobchrov

ណាត់ជួបពេលយប់ជ្រៅ និង កូនអ្នកណា

ខូវ ប៊ុន ហាក់ប្រលោមលោក

រាល់ព្រឹកថ្ងៃអាទិត្យ សូខុន ជាមនុស្សនៅលីវមិនដឹងទៅណា ក៏តែង ដើរកំសាន្តតាម ដងវិថី ។

Coverhis-wife-my-wife

ប្រពន្ធវា ភរិយាខ្ញុំ

អ៊ា អេង​ទ្រី​ប្រលោមលោក

មនុស្សជិតកន្លះក្រុងភ្នំពេញចេះតែឆ្ងល់ថា ហេតុយ៉ាងណាបានជា លោកសក្តិស.សុមុនី មិនទាន់មានលោកស្រី?

Cover_shopart

សូផាត

​រឹ​ម គីង​ប្រលោមលោក

រឿង សូផាត នេះ​អ្នកនិពន្ធ រី​ម គិន បាន​សរសេរ​តាក់តែង​ឡើង តាំងពី គ​.​ស ១៩៣៨ ប៉ុន្តែ​ពុំ​ទាន់​បាន​បោះពុម្ពផ្សាយ​ភ្លាម​ទេ ។

Cover_ritakiri

ព្រាត់ស្នេហ៍នៅមណ្ឌគីរី

​ប្រាជ្ញ​-​សេង​ប្រលោមលោក

អស់លោកអ្នកនាងអានជាទីមេត្រី ! រឿង “ព្រាត់ស្នេហ៍នៅ មណ្ឌល គិរី” ដែលខ្ញុំបាន ប្រឌិតចងក្រងឡើង តាមការនិទានរបស់លោក តាខ្មៅ ជាជនជាតិខ្មែរលើរបស់យើងម្នាក់ ដែលគាត់បានចំណាយម៉ោងរ៉ាយរាប់ប្រាប់ខ្ញុំបាទ កាលជាង ១៣ឆ្នាំ កន្លងទៅហើយ។

Cover_veasna

វាសនានាងណាគ្រី

ស៊ុយ​-​ហៀ​ង​ប្រលោមលោក

ពេលដែលព្រះអាទិត្យរះអណ្តែត ត្រសែតឡើងជិតចំពាក់ កណ្តាល មេឃ កម្តៅចោល កាន់តែខ្លាំងមក...

Cover_ tevy

ព្រះនាងឥន្ទ្រទេវី

CENប្រលោមលោក

តាមសិលាចារឹកខ្មែរ មានសិលាចារឹក វិមានអាកាសជាដើម បាន បញ្ជាក់ថា ព្រះជយរាជ ទេវី ជាព្រះកន្និដ្ឋាបង្កើតនៃព្រះនាងឥន្ទ្រទេវី ហើយ ជាចៅរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ រុទ្រវរ្ម័ន ដែលមាន នាងរាជេន្ទ្រលក្ម្សី ជាភរិយា។ព្រះនាងមានព្រះអនុជមួយព្រះអង្គព្រះនាម ឥន្ទ (១)។

Cover_ornlongtok

អន្លង់​ទុក្ខ​

ច ឧត្តមប្រលោមលោក

រាត្រី​នេះ បរិយាកាស​ហាក់ដូចជា​ស្ងប់​ជាង​សព្វដង ខ្យល់​ឥត​បក់បោក ស្ទឹង​ឥត​រលក ស្លឹកឈើ​ឥត​កម្រើក មេឃ​ឥត​ផ្កាយ មានតែ​ព្រះ​ច័ន្ទ​មួយួ​ចំណិត យ៉ាង​ស្គម ឈម​ភ្នែក​ក្រឡេក​មើល​យ៉ាង​សុបសៅ​ទៅលើ​ដង ស្ទឹង​សង្កែ ។

យោបល់ ​នៃ​មនុស្ស​ភាគច្រើន​ពុំមែន​ផ្អែកទៅលើ​ភស្តុតាង​គ្រប់គ្រាន់​នោះទេ គឺ​ច្រើនតែ​ផ្អែកទៅលើ​គំនុំ​គុំ​គួ​ន , សមានចិត្ត​ឬសេចក្តីសង្ឃឹម​។​ - See more at: http://cen.com.kh/localnews/show_detail/31?token=M2JhNzI1NT#sthash.F3p69Nvm.dpuf

Cover_pkasopon

រឿងផ្កាស្រពាន

នូ ហា​ច​ប្រលោមលោក

រទេះភ្លើងបោលលឿនដូចព្យុះ កាត់ព្រៃខ្លុងនិងព្រិចរត់ ឆ្លងអូរ ហើយ ជ្រែកពុះ ជើងភ្នំ ដោយបញ្ចោញសន្ធឹក ខ្ទ័ររំពងធ្វើឱ្យរញ្ជួយផែនពសុធា ។
បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយ បើសិនជាគេអើត តាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺ ខ្មៅ ប្រផេះ ខ្វែងកាត់ជា ក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយ វិញ

Cover_sanstiytpolstam

សែនស្តាយថ្ពាល់ស្តាំ

គង្គ ប៊ុឈឿនប្រលោមលោក

សែន​ឆ្អែត​ចិត្ត​ជា​កូនប្រុស​តែមួយ  ថ្លើម​ត្រួយ​ពូ​សុខ  ដែលជា​អ្នក​​ស្រែ​ទាំង​ស្បែក ​ទាំង​ឈាម​ទាំង​នាម​ទាំង​រូប​... ។​
​    ​ក្នុង​ជាតិ​នេះ​ធម្មជាតិ​បាន​ផ្តល់​ឱ្យ​ពូ​សុខ ជា​មនុស្ស​ម្នាក់​ចេះ​ថ្លឹង​វែក​​ញែក​រែកពន់​ធ្ងន់​ ស្រាល​

Cover_snehachokchhiemr

ស្នេហា​ចុក​ឈាម​របស់​កម្លោះ​វែ​រទែរ​

វ៉ាន់ឌី កា​អុន​ប្រលោមលោក

​កាល​ក​ម្លោះ Werther ចាប់ផ្តើម​ស្គាល់​នាង Charlotte ការ​ប្រស្រ័យ ទាក់ទង​មាន​សភាព​ធម្មតា ហើយ​ពុំ​អាច​ធ្វើឱ្យ​គេ​នឹង​ឃើញ​ទៅ ដល់​សោកនាដកម្ម​ដ៏​ធំធេង​នេះ​សោះ​។ គឺជា​ការទាក់ទង​ដែល​មាន​ជា​ធម្មតា រវាង​ក​ម្លោះម្នាក់ ដែល​មាន​ចិត្ត​ពាសមេឃ​ជាមួយនឹង​នារី​ម្នាក់​ដែល កំពុង​រៀបចំ​ខ្លួន​ដើម្បី​រៀបការ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​។