CEN Library -
Cover_onderksva

រឿង អណ្តើក និងស្វា

CENរឿងព្រេងនិទាន

មាននិទានមួយថា អណ្តើក និងស្វា វាសុំធ្វើដន្លងនឹងគ្នា តែគ្មានកូនចៅ ទៅចងព័ន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ហើយស្រលាញ់រាប់អានគ្នាដូចដន្លងអ្នកទាំងពួងនោះ ដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះគេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មត់ថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្តើកជាដន្លងថា

Cover_akohosy

រឿង អាកុហកស៊ី

CENរឿងព្រេងនិទាន

កាលពីព្រេងនាយមានកុមារម្នាក់នៅ ជាមួយម្តាយចិញ្ចឹមជ្រូក កម្រៀវ ១ ដល់ជ្រូកនោះធំ ឡើងក្មេង នោះចង់ស៊ីសាច់ជ្រូក ក៏និយាយនឹងម្តាយថា "ម៉ែខ្ញុំចង់ស៊ីសាច់ជ្រូក ម៉ែឲ្យខ្ញុំ កាប់ជ្រូកនេះស៊ីផឹកស្រាទៅ?" ។ ម្តាយឃាត់ថា "កុំ! ឯងស៊ីអ្វីក៏ច្រើនម្ល៉េះ ទុកវានឹងលក់ យកប្រាក់ចាយ" ។

Mear-year-satrey_cen

មាយាស្រី

CENរឿងព្រេងនិទាន

​ពី​ព្រេងនាយ​មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​តែ​ពុំ​មាន​កូន​ដល់​យូរ​ទៅ ប្រពន្ធ​នោះ​មាន​សហាយ​នាំមក​ដេក​ជាមួយ​ក្នុងផ្ទះ តែ​សព្វថ្ងៃ ។​
 ថ្ងៃមួយ​ប្តី​ទៅជីក​ដំឡូង​ក្នុងព្រៃ ដល់​ថ្ងៃ​កៅ្តចូលទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា​មួយ ។ ប្រពន្ធ​រៀប​អីវ៉ាន់​ទៅ​បន់អ្នកតា​នោះ​ឲ្យទៅ​ធ្វើ​ប្តី​ឲ្យស្លាប់ នឹង​យក​សហាយ​ធ្វើ​ប្តី រៀប​ស្រេច​ហើយ​ក៏​យក​អីវ៉ាន់​នោះ​ដើរចូល​ទៅក្នុង​

Cover_asokasoa

រឿងអា​សុខ​ស្លូត អា​សុខ​កាច

CENរឿងព្រេងនិទាន

កាលពីព្រេងនាយ​មាន​ក្មេង​ប្រុស​ពីរ​នាក់ នៅ​ភូមិ​ជាមួយគ្នា មួយ​ឈ្មោះ អា​សុខ​ស្លូត មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្តអាក្រក់ បើ​លេងល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។

Borasptaschetkner

រឿង មនុស្ស​ពីរ​នាក់​នៅផ្ទេះ​

CENរឿងព្រេងនិទាន

​កាល​ពី​ព្រេងនាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃមួយ​ចៅ​ទាំង​ពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀលគងភ្នំ​ក៏​នាំគ្នា​ដើរចេញ​ទៅ ។ លុះ​ដល់​ព្រៃ​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា "​ខ្ញុំ​នឹង​ដាក់​នៅ​គល់ឈៃ​នេះ​ដ្បិត​ឈើ​នេះ​មាន​ផ្លែ យប់ៗ​សត្វ​ចំណាំតែ​មក​ស៊ី​ផ្លែឈើ​នេះ​" ។

Cover_4person

រឿង​មនុស្ស​ឆោត ៤ នាក់​

CENរឿងព្រេងនិទាន

​កាលពីព្រេងនាយ​មាន​មនុស្ស​ឆោត ៤ នាក់ ព្រមព្រៀង​គ្នា​ដើរ​រៀនក្តី ។ លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្តើក ៥ ។ បុរស​ទាំង ៤ នាក់​នោះ​ក៏​យក​អណ្តើក​នោះមក​ចែកគ្នា ដល់​ចែក​ទៅ​ចែក​មក​សល់​អណ្តើក ១ ។ មនុស្ស​ទាំងអស់​នោះ​មិន​សុខចិត្ត​តែ​រៀងខ្លួន ក៏​ចែក​គ្នា​ម្តងទៀត ចែក​ទៅ​ចែក​មក​សល់​អណ្តើក ១

Gold_30

រឿង ពាក្យ​សុភាសិត​តម្លៃ 30 តម្លឹង​

CENរឿងព្រេងនិទាន

​កាលពីព្រេងនាយ​មាន​ជន​ពីរ​នាក់​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​បាន​ឃើញ​គេ​រៀន​របៀន​ពូកែ ចង់​រៀន​ណាស់​យកប្រាក់ ៣០ តម្លឹង​លា​ប្រពន្ធ​ដើរទៅ​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខេត្ត​មួយ ឮ​គេ​ថា​ត្រង់ណា​មាន​អ្នក​ចេះ​របៀប​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជូ​ប​គ្រូ​ណា​ពូកែ​គេ​សូត្រ​ឲ្យស្តាប់ គេ​ធ្វើឲ្យ​មើល​ដូចម្តេចៗ​ក៏​ចេះតែ​មិន​ចូល​ចិត្ត លុះ​ដើរ​ឆ្ងាយ​ទៅ​ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។​

Pouskangkong_cover

រឿង​ពស់​កេងកង​

CENរឿងព្រេងនិទាន

កាលពីព្រេងនាយ​នៅលើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មានតែ​ពស់​កេងកង ។​
​មាន​និទាន​ថា : កាលពីដើម​ឡើយ​មាន​មនុស្ស ២ នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ​នាង​នី មាន​កូនស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្តី​នោះ​ទៅ​ជួញ​អង្គាំ​បាត់​ជា​យូរអង្វែង ។ ថ្ងៃមួយ​អស់​បងប្អូន​ផ្ទះ​ជិត​ខាងគេ​បបួល​គ្នា​ទៅ​រក​អុស ។

Cover_boraschastnambsbis

រឿង​បុរស​ចេះ​ថ្នាំ​ពិស​ពស់​

CENរឿងព្រេងនិទាន

​មាន​ថ្ងៃមួយ​បុរស​ឈ្មោះ សុខ ធ្វើដំណើរ​ទៅ​កាប់​អុស​ក្នុងព្រៃ ។ លុះ​ទៅដល់​ឃើញ​ខ្លាធំ​មួយ​ស្លាប់ នៅ​ជើង​ដ​ម្បូក​ក្បែរ​ច្រក​ផ្លូវ ។ ចៅ​សុខ​ពិនិត្យមើល​ហេតុ​សព្វគ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដាយ​ពស់​ចឹក ព្រោះ​នៅ​ខាងក្រោម​ខ្លា​មាន​រន្ធ​ពស់​មួយ ។

Cover_4person

រឿង បុរស​កុហក ៤ នាក់​

CENរឿងព្រេងនិទាន

​កាលពីព្រេងនាយ​មាន​បុរស​កុហក ៤ នាក់​មក​ជួបជុំ​ជំនុំ​គ្នា រួមគំនិត​គិត​ដើរ​ទៅ​រក​ឆបោក​បញ្ឆោត យក​ទ្រព្យសម្បត្តិ​គេ​នៅ​គេហដ្ឋាន​ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន ព្រមព្រៀង​គ្នា​ស្រេច​ហើយ ក៏​នាំគ្នា​ដើរទៅ ទៅ​យូរ​បន្តិច​បាន​ជួបប្រទះ​នឹង​តា​ចាស់​ដូនចាស់ ២ នាក់ ធ្វើ​ចម្ការ​កប្បាស​នៅ​ក្បែរ​មាត់ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។

Cover_krach&dongkov

រឿង ដង្កូវ និង​ក្អែក​

CENរឿងព្រេងនិទាន

​មាន​និទាន​មួយ​ថា សត្វ​ដង្កូវ​កំពុងស៊ី​ស្លឹកឈើ មាន​សត្វ​ក្អែក​ហើរ​រក​ចំណី​វា ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា "​ពេលនេះ​មាន​លាភ​បាន​ស៊ី​ដង្កូវ​" ក៏​ហើរ​ទៅ​ទំ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេកឃើញ​ក្អែក​ក៏​នឹកឃើញ​ថា "​ខ្លួន​អា​ក្អែក​នេះ​ចិត្ដឃោរឃៅ​នឹង​ចឹក​ស៊ីអញ​ឥឡូវ​ហើយ​" ។

Two_human

រឿង ​បងថ្លៃ និងប្អូនថ្លៃ

CENរឿងព្រេងនិទាន

មាន​មនុស្ស​ពីរ​នាក់ ជា​បងថ្លៃ ប្អូនថ្លៃ​នឹង​គ្នា បងថ្លៃ​ជា​អ្នកក្រ ប្អូនថ្លៃ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ។ ថ្ងៃមួយ​ឪពុកក្មេក​មាន​កិច្ច​រវល់​ត្រូវប្រាប់​ប្អូនថ្លៃ កូនចៅ​ទៅ​ស៊ីផឹក​នៅ​ផ្ទះ​គាត់ ប្អូនថ្លៃ​នោះ​បាន​មក​ជួប​នឹង​បង បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុកកេ្មក

Cover_big-tiger

រឿង ជាតិ​ខ្លាធំ​

CENរឿងព្រេងនិទាន

កាល​ពី​ព្រេងនាយ មាន​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​មួយ មាន​អគ្គមហេសី​ជា​ចម​ស្ត្រី មាន​មន្ត្រី​ចតុ​ស្តម្ភ ៤ នាក់ មាន​ហោរា​មួយ​នាក់ ជា​តំណាង​ព្រះ​នេត្រ ព្រះ​កាណ៌​ព្រះអង្គ មាន​មន្ត្រី​និង​ស្រីស្នំ​ជា​រាជបរិពារ​ពេញ​កិត្តិយស​ជា​ម្ចាស់ផែនដី តាម​ព្រះ​រាជប្រពៃណី​អំពី​បុរាណ​រៀងមក​

Cover_chovsok-sov

រឿងចៅសុក្រ និងចៅចៅសៅរ៍

CENរឿងព្រេងនិទាន

កាលពីព្រេងនាយមានបុរសពីរនាក់សំឡាញ់នឹងគ្នា មួយឈ្មោះ ចៅសុក្រ មួយឈ្មោះ ចៅសៅរ៍ បានបួសនៅវត្តមួយជាមួយគ្នា ។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវជួយគ្នា" ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា ។

Photo_thief

រឿង ចោរចិត្តជា

CENរឿងព្រេងនិទាន

កិរ ដូចមានឮតៗគ្នាមកថា : កាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយ អ្នកស្រុកគេ ហៅថា ចោរចិត្តជា ។ លុះក្មេកនោះចំរើនធំឡើង អាពុកស្លាប់ទៅនៅតែម្តាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិ ទាំងពួង ។

Cover_wolf

រឿងចចក

CENរឿងព្រេងនិទាន

កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួ ដែលរីងទឹកដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយ រីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា "ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចំឡែកជាងសព្វថ្ងៃ" ។

Tech_student

រឿងគ្រូ និង សិស្ស

CENរឿងព្រេងនិទាន

មានរឿង ១ ដំណាលថា : មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះ អាផ្លូញ ។ អាផ្លូញ ខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសក ឧបាសិកាណា រាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេន ឬ និមន្តលោកនោះមកឆាន់ផ្ទះដល់ម្តងឡើយ លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។

Kuongheang

គង់ហ៊ាន

CENរឿងព្រេងនិទាន

កាល​ពី​ព្រេងនាយ មាន​មនុស្ស​ម្នាក់​ឈ្មោះ គង់ មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ នាង​អាំ​, មួយ​ឈ្មោះ នាង​គំ ។ ថ្ងៃមួយ​អ្នក​គង់ នាំ​ប្រពន្ធ​ទាំង​ពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​ទៅ​ស្រុក​នោះ​មាន​ខ្លា​សាហាវ អ្នក​គង់ បណ្តើរ​ប្រពន្ធ​ទាំង​ពីរ​នាក់ ទៅដល់​ព្រៃធំ​មួយ​ជិត​ស្រុក​គេ ព្រៃ​នោះ​តែង​មាន​ខ្លា​ចដេញ​ខាំ​មនុស្ស ក្របី គោ ស៊ី​តែ​រឿ​យៗ ។​

Kgakmoy

រឿង ក្អែក ១ ជាក្អែក ១០

CENរឿងព្រេងនិទាន

កាលពីព្រេងនាយ មានបុរសពីរនាក់ ម្នាក់ឈ្មោះ អាខិល ម្នាក់ឈ្មោះ អាខូច នៅស្រុក ទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូច ជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍លាក់ បិទភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ ផ្លែប៉ុនចង្កឹះអកកំបោរដង ប៉ុនកដៃ ស្រោមធំវែងមួយលូក ។

  • ត្រលប់
  • 1
  • បន្ទាប់