CEN Library -

១៣ មេសា​៖ រុស្ស៊ី និង​ជប៉ុន​ចុះ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​ទៅវិញទៅមក​

​ខណៈដែល​អាល្លឺម៉ង់​កំពុង​ត្រៀម​រថក្រោះ​របស់ខ្លួនរ​ត់​ឆ្លងកាត់​ប្រទេស​ប៉ូឡូញ​នោះ រុស្ស៊ី និង​ចិន​កំពុងតែ​ប្រយុទ្ធ​គ្នា​នៅក្នុង​ទ្វីបអាស៊ី​។ សង្គ្រាម​តាម​ព្រំដែន​លើកដំបូង​រវាង​ប្រទេស​ទាំងពីរ (​រុស្ស៊ី​-​ចិន​) គឺ​សមរភូមិ​បឹង​កា​សាន (Battle of Lake Khasan) ដែល​បានអូសបន្លាយ​ពេល​ពី​ខែកក្កដា ដល់​ខែសីហា ឆ្នាំ ១៩៣៨ ហើយ​សង្គ្រាម​ទី​ពីរ​របស់​ពួកគេ​គឺ​សមរភូមិ​ខាល់​ឃី​ន ហ្គោល (Battle of Khalkhin Gol) នៅ​រដូវក្តៅ​នៃ​ឆ្នាំ ១៩៣៩​។ បន្ទាប់មក​ភាគី​ទាំងពីរ​បានដឹងខ្លួន​ថា​មាន​កម្លាំង​ធំ​ជាង​នេះ​ត្រូវ​ទប់ទល់​ជាមួយ​ទៀត​។ សូ​វៀតបាន​តាមដាន​យ៉ាង​ព្រួយបារម្ភ​ចំពោះ​ការ​ចល័ត​ទី​របស់​អាល្លឺម៉ង់​ចូល​ប៉ូឡូញ​ដ៏​ឆាប់រហ័ស ខណៈ​ជប៉ុន​កំពុង​រក្សា​សន្តិសុខ​ព្រំដែន​ខាងលិច​របស់ខ្លួន​ដើម្បី​ផ្តោតលើ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​។ ប្រការនេះ ការ​ដែលមាន​កិច្ចព្រមព្រៀង​អ​ព្យា​ក្រឹត្យ​ភាព​រវាង​រុស្ស៊ី​និង​ជប៉ុន​ពិតជា​បានធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ពេញចិត្ត​ជាខ្លាំង​។   

 រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក  Matsuoka ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អ​ព្យា​ក្រឹត្យ​ភាព​រវាង​រុស្ស៊ី​និង​ជប៉ុន​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​រុស្ស៊ី

​នៅថ្ងៃនេះ​ក្នុង​ឆ្នាំ ១៩៤១ រដ្ឋមន្ត្រីការបរទេស​សូ​វៀត លោក Vyacheslav Mikhailovich Molotov (​ជា​មនុស្ស​ដដែល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​ជាមួយ​អាល្លឺម៉ង់​កាលពី​មួយ​ឆ្នាំមុន​) និង​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​អ​ព្យា​ក្រឹត្យ​ភាព​មួយ​ជាមួយគ្នា​។ 

​បន្ទាប់ពី​អាល្លឺម៉ង់​បាន​រំលោភ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​ជាមួយ​រុស្ស៊ី និង​បាន​ឈ្លានពាន​រុស្ស៊ី​ក្នុង​ឆ្នាំ ១៩៤១ លោក​ស្តា​លីន​បាន​បារម្ភ​ខា្ល​ច​មានការ​លុកលុយ​នៅ​ខ្សែត្រៀម​ទី​ពីរ ពី​ប្រទេស​ជប៉ុន​នៅ​ភាគ​ខាងកើត​។ ទោះយ៉ាងណា ជប៉ុន​គ្រា​នោះបាន​បញ្ជូន​ទ័ព​ភាគច្រើន​របស់ខ្លួន​ទៅធ្វើ​សង្គ្រាម​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​។ ជាការ​ពិត រុស្ស៊ី​ខ្លួនឯង​ទេ​ដែល​បាន​រំលោភ​កិច្ចព្រមព្រៀង​នេះ​នៅក្នុង​ឆ្នាំ ១៩៤៥ នៅ​ជិត​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទីពីរ នៅពេល​រុស្ស៊ី​បាន​ឈ្លានពាន​តំបន់​ម៉ាន់​ជូ​រី​គ្រប់គ្រង​ដោយ​ជប៉ុន តាម​ការបង្គាប់​របស់​សម្ព័ន្ធមិត្ត​ខ្លួន​៕ 

ថ្ងៃនេះក្នុងប្រវត្តិសាស្រ្ត