CEN Library - វិធី​ធ្វើ ញាំ​ត្រ​យូង​ចេក​

វិធី​ធ្វើ ញាំ​ត្រ​យូង​ចេក​

ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ និង​គ្រឿងផ្សំ​ញាំ​ត្រ​យ៉ូ​ង​ចេក
១. គ្រឿងផ្សំ​
- ត្រ​យូង​ចេក ១ ផ្លែ​
- ក្រូចឆ្មារ ១ ផ្លែ​
- សាច់ជ្រូក​បី​ជាន់​ឬ​សាច់មាន់ ២៥០ ក្រាម​
- សណ្តែកដី​លីង​រួច ១០០ ក្រាម​
- អំបិល ១ ស្លា​ព្រា​កាហ្វេ​
- ស្ករស ២ ស្លា​ព្រា​កាហ្វេ​
- ប៊ីចេង រឺ​ម្សៅ​ស៊ុប ១ ស្លា​ព្រា​កាហ្វេ​
- ទឹកត្រី ១ ស្លា​ព្រា​បាយ​
- ខ្ទឹមក្រហម ២ ឬ ៣ ក​ម្ពឹ​ស​
- ស្លឹក​ជីគ្រប់មុខ​

២. វិធី​ធ្វើ​
- ពុះ​ត្រ​យូង​ចេក​ជា​ពីរ បន្ទាប់មក​ឆ្គៀ​ល​ទ្រនង់​វា​ចោល​រួច​យក​ចាំ​បិតមុខ​ពីរ​ហាន់​ទទឹង​ស្តើងៗ បន្ទាប់មក​ដាក់​ត្រាំ​ចូលក្នុង​ទឹក​ដែលមាន​ច្របាច់​ក្រូចឆ្មារ មួយសន្ទុះ​ក្រោយមក​ធ្វើការ​ច្របាច់​យកចេញ​ដាក់​ចាន​ធ្វើបែបនេះ​ដើម្បី​ឲ្យ​ត្រ​យ៉ូ​ង​ចេក​មិន​ខ្មៅ​។​
- ដាក់​ដាំទឹក​ស្ងោ​សាច់មាន់ ឬ​សាច់ជ្រូក​ឲ្យ​ផុយ បន្ទាប់មក​ស្រង់​សាច់​ចេញ ប៉ុន្តែ​មិនត្រូវ​ចាក់ទឹក​ដែល​ស្ងោ​នោះ​ចោល​ទេ​។​
- បុក​សណ្តែកដី​,​បេះ​ស្លឹក​ជី​,​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើងៗ​ទុក​មួយអន្លើ​។​
- ប្រើ​កូនចាន​មួយ​លាយ​ទឹក​ស្ងោ​ដែល​បាន​ទុក​នោះ​ជាមួយ និង​អំបិល​, សណ្តែកដី​បុក​រួច​,​ស្ករស​,​ប៊ីចេង រឺ​ម្សៅ​ស៊ុប​,​ទឹកត្រី​ចូល​កូរ​ឲ្យ​សព្វ​រួច​បន្ថែម​ខ្ទឹមក្រហម​ចាក់​ចូលក្នុង​ត្រ​យ៉ូ​ង​ចេក​រួច​ធ្វើការ​ច្របល់​វា​ឲ្យ​សព្វ​ច្របាច់​ក្រូច​ចូល​ច្របល់​រហូតដល់​ត្រ​យ៉ូ​ង​ចេក​ទន់​ជាការ​ស្រេច​៕