CEN Library - ចង់​ចេះ​ធ្វើ​បង្អែម​សង់ខ្យាល្ពៅ​អាច​មើល​តាមរបៀប​នេះ​បាន

ចង់​ចេះ​ធ្វើ​បង្អែម​សង់ខ្យាល្ពៅ​អាច​មើល​តាមរបៀប​នេះ​បាន

ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ​បង្អែម​សង់ខ្យាល្ពៅ ដែល​លោកអ្នក​អាច​រក​គ្រឿងផ្សំ​របស់​វា​បាន​តាម​ផ្សារ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៖

១. គ្រឿងផ្សំ
- ល្ពៅ
- ខ្ទិះដូង
- ស្ករត្នោត​
- ពង​ទា​
- អំបិល​
- ស្លឹក​តយ
- ម្សៅ​ឆា​។​
២. វិធី​ធ្វើ​
​យក​ស្លឹក​តយ​កិន​រួច​លាយ​ជាមួយ​ខ្ទិះដូង​ដាក់ចូល​ក្នុង​ចាន មួយ រួច​ច្រោះ​យក​ទឹក លាយ​ជាមួយ​ស្ករស ពង​ទា និង​អំបិល​បន្តិច ហើយ​វាយ​បញ្ចូល​គ្នា​អោយ​ឡើង រួច​ចាក់​ក្នុង​ល្ពៅ​អោយ​ពេញ ដាក់​ចំហុយ​រយៈពេល​២០​ទៅ​៣០​នាទី​វា​ជាការ​ស្រេច​៕