កវី នូ ​កន

<< ត្រលប់ បន្ទាប់ >>
នូ កន ជា​កវី​ពុទ្ធសាសនិក និង ជា​មន្ត្រី​រាជា​ការ​ដ៏​មានឈ្មោះ​ល្បី​ម្នា​ក់នា​ចុង​សតវត្ស​ទី​២០ ក្នុង​រជ្ជកាល​ព្រះករុណា នរោត្តម ។ កវី​រូបនេះ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ល្បី ល្បាញ​មួយចំនួន ហើយ​ស្នាដៃ​ដែល​ខ្មែរ​គ្រប់​ស្រទាប់​ស្គាល់​ជាងគេ​គឺ​រឿង ទាវ​ឯក ។
ខាងក្រោម​នេះ​ជា​សម្រង់​ដកចេញ​ពី​រឿង ទាវ​ឯក ។​
    - ឯ​ទាវ​មៀងមើល​ឃើញ​អ្នក​ឯក          ល្អល្អះ​ចម្លែក ឈរ​នៅក្រៅ​
      ស្គាល់​ជា​អ្នក​ប្រុស ឆោម​ស្រងៅ        ស្រែកហៅ​មេ​នោ មក​មើល​ផង ។​
    - អង្គុយ​និត្យនៅ នា​បង្អួច                  ក្នុង​ចិត្ត​កើត​កួច ភក្ត្រ​សៅហ្មង​
       ទន្ទឹង​រឹង​ថប់ ក្រៃ​កន្លង                    លុះ​ឯក​ដល់​ហោង បាន​ស្បើយ​ទុក្ខ ។​
    - ទើប​ឯក​ឆ្លាស​ឆ្លើយ ឆ្លង​វាចា           ថា​ហៃ​ប្អូន​ភ្ងា នាង​បាន​សុខ​
       ឯ​បង​នេះ​សោត សឹង​កើតទុក្ខ            តាំងពី​ឈមមុខ ទុក្ខ​បង​ធ្ងន់ ។​
        
     រឿង​ទាវ​ឯក មាន​ទម្រង់​ដូច​រឿង​ទុំ​ទាវ ដែល​និពន្ធ​ដោយ​ភិក្ខុ​សោម​ដែរ ដែលជា​ហេតុ នាំអោយ អ្នកខ្លះ​យល់ថា លោក នូ កន ចំលង​តាម​រឿង​ទុំ​ទាវ ។ ទោះយ៉ាងណា​លោក​បាន​អះអាង​នៅក្នុង​អារម្ភកថា ថា​លោក​បាន​ចេះ​ចាំ​រឿង​ទាវ​ឯក​នេះ​ដោយសារ​បានឮ​អ្នកចំរៀង​ហ្លួង​ច្រៀង ថា្វ​យ​ព្រះករុណា នរោត្តម ព្រះ​សណ្តាប់​នៅក្នុង​ព្រេះ​បរមរាជវាំង ។ ហេតុនេះ រឿង​ទាវ​ឯក នេះ​មិនមែនជា​ការកើត​គំនិត​គិត​កែខៃ​ច្នៃ​និពន្ធ របស់លោក នូ កន ទេ គឺ​លោក​គ្រាន់តែ​ជា​អ្នក​ចងក្រង​ប៉ុណ្ណោះ ។ លោក​ក៏បាន​បន្ថែមទៀតថា រឿងនេះ​មាន​ពិត​ដំណាល​តាម​ពាក្យបុរាណ និង សាស្ត្រា​ដែល​គិត​មកទល់ពេលនេះ​មាន​អាយុកាល​ប្រមាណ​ជា​ប្រាំ​រយ​ឆ្នាំ ហើយ ។​

    ស្នាដៃ​របស់​បណ្ឌិត នូ កន ដទៃទៀត​រួមមានៈ​
    - ទាវ​ឯក ( រឿង​ល្បែង​, ភ្នំពេញ ១៩៤២ )
    - តុង ឈិន ( ប្រលោមលោក​ពាក្យរាយ​, ភ្នំពេញ ១៩៤៧ )
    - ពិម្ពា​និព្វាន​, ១៩៦០
     - សាម​កុក ( រឿង​យុទ្ធសាស្ត្រ​សង្គ្រាម​ចិន លោក​បកប្រែ​ពី​ភាសា​ថៃ ។ គួរកត់សំគាល់ ថា លោក នូ កន ពុំ​ចេះ​ភាសា​ចិន​ទេ​ប៉ុន្តែ​ក៏ដូចជា​បញ្ញា​វ័​ន្ត​ខ្មែរ ឯទៀតៗ​នា​សម័យ​នោះដែរ​គឺ​លោក​ចេះ​ភាសា​សៀម​យ៉ាងច្បាស់ ) ។​មានអានត...